អាមេរិកនិងប្រទេសផ្សេងៗទៀតព្រួយបារម្ភចំពោះសកម្មភាពរបស់ចិននៅតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម
(VOV)_នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន
សង្កត់ ធ្ងន់ថា៖ សកម្មភាពដាក់ស្ថានីយខួងរបស់ចិននៅតំបន់ខ្ពង់រាបបាត សមុទ្រ របស់វៀតណាមបានធ្វើអោយអាមេរិកនិងប្រទេសផ្សេងៗទៀតព្រួយបារម្ភ។ នេះគឺ
ជា ការបញ្ជេញមតិជាលើកដំបូង របស់ រដ្ឋមន្ត្រីការបរទេសអាមេរិក អំពីការដែល ចិនបានបញ្ជូនស្ថានីយខួង និងនាវាការពារនានា ចូលធ្វើសកម្មភាពដោយខុសច្បាប់ នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍
មាន មុនជំនួបសន្ទនាយុទ្ធសាស្ត្រអាមេរិក-សិង្ហបុរី លើកទី៣ នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសង្កត់ធ្ងន់ថា៖
|
លោក John Kerry (TTXVN) |
“ យើងខ្ញុំព្រួយបារម្ភជាច្រើន។ ប្រទេសទាំងលាយចូលរួមសកម្មភាពនាវា
ចរណ៍ និងគមនគមន៍នៅសមុទ្រខាងកើត និងសមុទ្រហ្វាទុង សុទ្ធតែព្រួយបារម្ភ
ដ៏ជ្រាលជ្រៅ អំពីអំពើបង្ករឿងហេតុនេះរបស់ចិន។ អាមេរិកមានគោលបំណងចង់ឃើញក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត ត្រូវបានកសាងឡើង ជំលោះ
នេះត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈច្បាប់សមុទ្រ អ្នកអជ្ញាកណ្ដាល ឬរបៀបផ្សេងៗ ប៉ុន្តែមិនមែនជាការប្រឈមមុខផ្ទាល់គ្នា ឬសកម្មភាពបង្ករឿង
ហេតុឡើយ។”
មុននោះ ថ្នាក់ដឹកនាំរបស់រដ្ឋសភា និងរដ្ឋាភិបាលអាមេរិក សុទ្ធតែឡើងសម្លេងស្ដីពីសកម្មភាពបង្ករឿងហេតុនេះរបស់ចិននៅសមុទ្រខាងកើត។ នាថ្ងៃទី១០ ឧសភា កន្លងទៅ ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភា Patrick Leahy ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា លោក Robert Menendez សមាជិកព្រឹទ្ធសភា John McCain និងសមាជិកព្រឹទ្ធសភាផ្សេងៗទៀត បាន ចេញ សេចក្ដីប្រកាស ដែលអះអាងថា៖សកម្មភាពនេះរបស់ចិនគួរអោយព្រួយបារម្ភ។ គ្រប់មតិសុទ្ធតែដាស់តឿនព្រឹទ្ធសភាអាមេរិក អនុម័តទៅលើសេចក្ដីសម្រេច ចិត្តមួយដោយការអះអាងឡើងវិញនូវការគាំទ្ររបស់រដ្ឋាភិបាលអាមេរិក ចំពោះ
បញ្ហាសេរីភាពខាងនាវាចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វីក ក៏ដូចជាបណ្ដាដំណោះ ស្រាយការទូតក្នុងជំលោះលើសមុទ្រនិងដែនដីនាបច្ចុប្បន្ន។
រដ្ឋាភិបាលអង់គ្លេសបានអោយដឹងថា៖រដ្ឋាភិបាលនៃប្រទេសនេះគាំទ្រ
សេចក្ដីប្រកាសអំពីសភាពការណ៍តានតឹងនៅលើសមុទ្រខាងកើត នៃ Eu និងលើកយកបញ្ហានេះជាមួយរដ្ឋាភិបាលចិន។ ក្នុងសេចក្ដីប្រកាសផ្សេងៗ
ទៀត នៅលើគេហទំព័រនៃក្រសួងការបរទេសអង់គ្លេស រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសលោក Hugo Swire បានអះអាងថា៖ ចិនដាកស្ថានីយខួ
ង HAIYNOM SHIYOU 981 ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ
និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម បានធ្វើអោយសភាពការណ៍នៅលើសមុទ្រ កានតែតានតឹងឡើង ៕