អាមេរិកនឹងផ្តល់កញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ៤២៥ លានដុល្លារដល់អ៊ុយក្រែន
Thu Ha អ្នកយកព័ត៌មាន VOV ប្រចាំនៅសហព័ន្ធរុស្ស៊ី -  
(VOVWORLD) - កាលពីថ្ងៃទី១ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានប្រកាស នឹងផ្តល់កញ្ចប់ជំនួយយោធាបន្ថែមដែលមានតម្លៃ ៤២៥ លានដុល្លារអាមេរិកដល់អ៊ុយក្រែន។
ក្រសួងការពារជាតិអាមេរិកបានប្រកាសថា កញ្ចប់ជំនួយនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធបន្ថែម ដើម្បីបំពេញតម្រូវការបន្ទាន់បំផុតរបស់ទីក្រុងគៀវ រួមទាំងប្រព័ន្ធការពារដែនអាកាស គ្រាប់រ៉ុក្កែត កាំភ្លើងធំ រថពាសដែក និងអាវុធប្រឆាំងរថក្រោះ។ កញ្ចប់ជំនួយនេះ នឹងត្រូវបានដកចេញពីឃ្លាំងស្តុកទុករបស់កងទ័ពអាមេរិក ហើយរួមទាំងអាវុធពីអាកាសទៅដី ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍បំផ្ទុះ និងគ្រឿងបន្លាស់ផងដែរ។
ប្រតិកម្មចំពោះ ការដែលសហរដ្ឋអាមេរិក និងលោកខាងលិច ផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន រុស្ស៊ីបានប្រកាសម្តងហើយម្តងទៀតថា ទង្វើទាំងនេះនឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិនោះទេ ហើយគ្រាន់តែអូសបន្លាយជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនតែប៉ុណ្ណោះ៕
Thu Ha អ្នកយកព័ត៌មាន VOV ប្រចាំនៅសហព័ន្ធរុស្ស៊ី