អាមេរិកនឹងពង្រឹងបណ្ដាញ់សម្ព័ន្ធមិត្តយោធាសកល។
|
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក Robert Blake
(រូបថតៈ Vietnamplus.vn) |
VOV-ក្នុងកាលៈទេសៈត្រូវកាត់បន្ថយថវិការរដ្ឋការពារជាតិដោយសារការលំបាកនៃខឿនសេដ្ឋកិច្ចនាបច្ចុប្បន្ន អាមេរិកកំពុងខំប្រឹងប្រែងពង្រឹងបណ្ដាញ់សម្ព័ន្ធមិត្ត
យោធាសកលសំដៅរក្សាតួនាទីមហាអំណាចលេខ១របស់ខ្លួន។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននាថ្ងៃទី២៥តុលានៅសន្និសីទកាសែតនៅវិមានបញ្ជកោណអំពីការ
ដែលកងទ័ពអាមេរិកនឹងធ្វើយ៉ាងម៉េចដើម្បីរក្សាកំលាំងនិងមានវត្តមានលើទូទាំងពិភពលោកក្នុងកាលៈទេសៈបណ្ដាប្រភពកំលាំងថយចុះ រដ្ឋមន្ត្រីការពារជាតិ
អាមេរិក Leon Panetta បានអះអាងថា វិធានការសំខាន់មួយដែលយើងខ្ញុំនឹង
អនុវត្តគឺពង្រឹងបណ្ដាញសម្ព័ន្ធមិត្តយោធាសកល។ នេះជាកូនសោមួយចំពោះ
កំលាំងការពារជាតិអាមេរិកដែលយើងខ្ញុំខំប្រឹងប្រែងកសាងក្នុងសត្សវត្សទី២១។ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានចាត់ទុកថា ប្រព័ន្ធបណ្ដាសម្ព័ន្ធមិត្តយោធានិង
ដៃគូសន្តិសុខជាទ្រពសម្បត្តិសន្តិសុខជាតិមានតំលៃបំផុតរបស់អាមេរិកដែល
គ្មានប្រទេសណាមួយមានឡើយ៕