អាមេរិកនិងរុស្ស៊ីបន្តការខំប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិកូរ៉េខាងជើង
(VOVWORLD) - នាថ្ងៃទី២៧ ធ្នូ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា
ប្រទេសនេះនិងរុស្ស៊ី បានឯកភាពបន្តការខំប្រឹងប្រែងខាងការទូតសំដៅ
ដោះស្រាយវិបត្តិទាក់ទិនដល់ការដែលកូរ៉េខាងជើងអភិវឌ្ឍន៍កាំជ្រួច
នុយក្លេអ៊ែរដែលមានលទ្ធភាពវាយប្រហារទៅលើអាមេរិក។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson និងសមភាគីរុស្ស៊ីលោក Sergei Lavrov (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី២៧ ធ្នូ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ប្រទេសនេះនិងរុស្ស៊ី បានឯកភាពបន្តការខំប្រឹ
ងប្រែងខាងការទូតសំដៅដោះស្រាយវិបត្តិទាក់ទិនដល់ការដែលកូរ៉េខាងជើងអភិវឌ្ឍន៍កាំជ្រួច
នុយក្លេអ៊ែរដែលមានលទ្ធភាពវាយប្រហារទៅលើអាមេរិក។ វ៉ាស៊ីនតោននិងម៉ូស្គូសុទ្ធតែសង្កត់
ធ្ងន់ថាគេមិនទទួលយកការ ដែលព្យុងយ៉ាងក្លាយទៅជាមហាអំណាចពិភពលោកខាង
នុយក្លេអ៊ែរឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather
Nauertបានលើកច្បាស់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson និងសមភាគី
រុស្ស៊ីលោក Sergei Lavrov បានសន្ទនាតាម ទូរស័ព្ទនាថ្ងៃទី២៦ ធ្នូ ក្រោយពីអាមេរិកនិងអ.ស.
បប្រកាសដោយព្រមៗគ្នានូវ បណ្ដាបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើកូរ៉េខាងជើងក្នុងប៉ុន្មានថ្ងៃថ្មី
ៗនេះ៕