អាមេរិកនិងហ្វីលីពីនបានឯកភាពថា៖ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ
|
អាមេរិកនិងហ្វីលីពីនបានឯកភាពថា៖ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ |
(VOV)_នាថ្ងៃទី១៨វិច្ឆិកា នៅក្នុងជំនួបសន្ទនាខាងក្រៅ សន្និសីទជាន់ខ្ពស់ វេទិ
កាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក (APEC ) ដែលប្រព្រឹត្តទៅនៅទីក្រុង
Manila (ហ្វីលីពីន) ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីហ្វីលីពីន លោក Benigno Aquino បានឯកភាពថា៖ ការជំលោះនានានៅលើសមុទ្រ
ត្រូវដោះស្រាយដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ។ ថ្លែងមតិចំពោះ
មជ្ឈដ្ឋានសារព័ត៍មាន បន្ទាប់ពីជំនួបសន្ទនានេះ លោក Benigno Aquino បានអោយ
ដឹងថា៖ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីសន្តិសុខនាវាចរណ៍ ដែលក្នុងនោះ
មានជំលោះនៅសមុទ្រខាងកើតផង ក៏ដូចជារបៀបរក្សាច្បាប់អន្តរជាតិផងដែឬ។
លោកបានសង្កតធ្ងន់ថា៖ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាង
កើត ត្រូវតែបានបន្តរក្សាអោយសមស្របជាមួយច្បាប់អន្តរជាតិ។ រីឯ ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាត់ទុកថា៖ ប្រទែសចិនត្រូវបញ្ចប់សកម្មភាព
កសាងនិងកែលំអរដោយខុសច្បាប់នៅសមុទ្រខាងកើត ហើយអះអាងជាថ្មីម្តង់
ទៀតនូវការសន្យារបស់វ៉ាស៊ីនតោន ចំពោះបញ្ហាការពារជាតិ និងសន្តិសុខរបស់ Manila៕