អាមេរិកនិងអាហ្វហ្គានីស្ថាននឹងទទួលបានការព្រមព្រៀងសន្តិសុខយ៉ាងឆាប់ៗ

(VOVworld) – នាថ្ងៃទី ១០ មករា ក្នុងដំណើរទស្សនកិច្ចនៅអាមេរិក ប្រធានាធិបតី
អាហ្វហ្គានីស្ថាន លោក Hamid Karzai បានជួបជាមួយរដ្ឋមន្ត្រី ក្រសួងការពាប្រទេស
អាមេរិក លោក Leon Panetta ។ ក្នុងជំនួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន
លោក Leon Panetta បានលើកច្បាស់ថា៖ ប្រទេសទាំង ២ ទទួលបានការបោះជំហាន
ច្បាស់លស់ក្នុងរាល់បញ្ហាសំខាន់ ពិសេសគឺ វត្តមាន របស់កងទ័ពអាមេរិកនៅប្រទេស
នេះ ក្រោយឆ្នាំ ២០១៤។ អ្នកដឹកនាំវិមានបញ្ចកោណបាន សង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៣
នឹងគូសសម្គាល់របត់សំខាន់មួយក្នុងការប្រយុទ្ធនេះពេលកំលាំងអាហ្វហ្គានីស្ថាន
កាន់តួនាទីដឹកនាំក្នុងកិច្ចការពារសន្តិសុខលើទូទាំងប្រទេស។ រីឯខ្លួនវិញប្រធានាធិបតី
Hamid Karzai បានសម្តែងនូវជំនឿជាក់ថា៖ អាមេរិកនិងអាហ្វហ្គានីស្ថាននឹងទទួលបាន
ការព្រមព្រៀងសន្តិសុខទ្វេភាគីសំដៅធានាផលប្រយោធន៍របស់ប្រទេសទាំង ២
យ៉ាងឆាប់ៗ។ នាថ្ងៃដ៏ដែល ប្រធានាធិបតី Karzai ក៏បានជួបជាមួយរដ្ឋមន្ត្រីការ
បរទេសអាមេរិក លោកស្រី Hillary Clinton ដើម្បីពិភាក្សាអំពីដំណើរការផ្ទេបផ្តូរភារ
កិច្ចធានា សន្តិសុខនៅអាហ្វហ្គានីស្ថាន នាចុងឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ