អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយកំលាំងសមត្ថកិច្ចនៅសមុទ្ររបស់ប្រទេសអាស៊ី-អាគ្នេយ៍
|
អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយកំលាំងសមត្ថកិច្ចនៅសមុទ្ររបស់ប្រទេសអាស៊ី-អាគ្នេយ៍ (RT/VNP) |
Vovworld-រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama នាថ្ងៃទី៨តុលាបាន
ប្រកាសអាមេរិកនឹងបង្កើនការជួយឧបត្ថម្ភកំលាំងមានសមត្ថកិច្ចនៅសមុទ្ររបស់
ប្រទេសអាស៊ី-អាគ្នេយ៍ក្នុងនោះមានវៀតណាមផង។ ឧបការីរដ្ឋមន្ត្រីការបរទេស
អាមេរិកទទួលបន្ទុកការអនុវត្តច្បាប់នៅសមុទ្រនិងបង្ការប្រឆាំងគ្រឿងញៀនលោក
William Brownfield បានឲ្យដឹងថា ការផ្ដើមគំនិងថ្មីមានតំលៃជាង១០០លានដុល្លារ
អាមេរិកដែលរដ្ឋអំណាចប្រធានាធិបតី Barack Obama ទើបនឹងបានប្រកាសដើម្បី
ជួយឧបត្ថម្ភសំដៅបង្កើនលទ្ធភាពរបស់កំលាំងប្រតិបត្តិនៅសមុទ្រនៃប្រទេសអាស៊ី-
អាគ្នេយ៍ចំនួន៤រួមមានម៉ាឡេស៊ី ហ្វីលីពីនឥណ្ឌូនេស៊ីនិងវៀតណាម។ លោក William
Brownfield បានឲ្យដឹងថា ភាគីអាមេរិកតម្លាភាពក្នុងការផ្ដើមគំនិតនេះ។ ក្រៅពីនោះ
ភាគីអាមេរិកក៏ទាក់ទិនជិតស្និទ្ធជាមួយចិនអំពីបញ្ហាសន្តិសុខនាវាចរណ៍និងនាពេល
ថ្មីៗនេះភាគីទាំងពីរបានចរចារសំដៅស្វែងរកដំណោះស្រាយសុវត្ថិភាពក្នុងករណី
កើតមានឡើងការប៉ះទង្កិចនៅសមុទ្រ៕