អាមេរិកបង្កើនការធានាសន្តិសុខបណ្ដាញ Internet
|
អាមេរិកបង្កើនការធានាសន្តិសុខបណ្ដាញ Internet (vietnamplus.vn) |
Vovworld-ក្នុងការបោះជំហានមួយឆ្លុះបញ្ចាំងការព្រួយបារម្ភកាន់តែបានកើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃអំពីគ្រោះអាសន្ន hacker និងចារកម្មបណ្ដាញ internet
តាមគំរោងប្រធានាធិបតីអាមេរិកលោក Barack Obama នឹងចុះហត្ថលេខាលើក្រិត្យ
រដ្ឋបាលចែករំលែកព័ត៌មានស្ដីពីគ្រោះអាសន្នសន្តិសុខបណ្ដាញ internet រវាង
រដ្ឋាភិបាលនិងក្រុមហ៊ុននានានៃប្រទេសនេះ។ លោកស្រី Nuala O’Conner ប្រធាន
ក្រុមបច្ចេកវិទ្យាចលនារបៀងឲ្យដឹងថា ប្រធានាធិបតី Obama នាយប់ថ្ងៃទី១២ឬ
១៣កុម្ភៈនឹងប្រកាសក្រិត្យរដ្ឋបាលសំណូមពររដ្ឋាភិបាលនិងក្រុមហ៊ុនអាមេរិក
ចែករំលែកព័ត៌មានអំពីគ្រោះអាសន្នសន្តិសុខបណ្ដាញ internet។ លោកស្រី
O’Conner បានផ្ដល់ព័ត៌មានពោលខាងលើខណៈដែលកំពុងមកចូលរួមសន្និសីទ
សន្តិសុខបណ្ដាញ internet ដែលបានរៀបចំនៅមហាវិទ្យាល័យ Stanford ប្រទេស
អាមេរិក៕