អាមេរិកបង្កើនយោធាសំដៅការពារទួរគី
(VOVworld) – មជ្ឍដ្ឋានមន្ត្រីកងទ័ពអាមេរិកបានឲ្យដឹងថា៖ បណ្ដាអង្គភាពនៃកងទ័ព
អាមេរិកត្រៀមខ្លួនជាស្រេចដាក់ពង្រាយកំលាំងដើម្បីជួយការពារទួរគី ចាប់ពីថ្ងៃទី
១២ មករា ក្នុងកាលៈទេសៈ ស្ថានភាពអំពើហឹង្សានៅប្រទេសជិតខាងស៊ីរីប្រព្រឹត្តទៅ
ដ៏ស្មុកស្មាញពីមួយថ្ងៃទៅមួយថ្ងៃនិងមានគ្រោះអាសន្នរីករាលដាល ក្រោយរយៈពេល
២០ ខែ ផ្ទុះឡើង។ តាមព័ត៌មានពីមន្ត្រីររបស់កងទ័ពអាមេរិកមួយឲ្យដឹងថា៖ កងកំលាំង
អាមេរិកមកដល់មូលដ្ឋានយោធា Incirlik នៅទួរគី នាយប់ថ្ងៃទី ១២ មករា។ អាល្លឺម៉ង់
និងហូឡង់ក៏បានចាត់កងទ័ពរបស់ខ្លួនទៅដាក់ពង្រាយនៅតំបន់ព្រំដែនរវាងទួរគីនិង
ស៊ីរីផងដែរដើម្បីការពារប្រទេសនេះ។ មុននោះ នាដើមខែ ធ្នូ ឆ្នាំ ២០១២ ក្រុមប្រឹក្សា
របស់ NATO ថ្នាក់រដ្ឋមន្ត្រីការ បរទេសបានឯកភាពអំពីការដាកពង្រាយប្រព័ន្ធកាំជ្រួច
Patriot តាមសំណូមពរ នៃទួរគីសំដៅការពារតំបន់ព្រំដែនរបស់ប្រទេសនេះ ចំពោះ
ការគំរាមកំហែងពីភាគីស៊ីរី៕
|
បណ្ដាអង្គភាពនៃ កងទ័ពអាមេរិកត្រៀមខ្លួនជាស្រេចដាក់ពង្រាយកំលាំងដើម្បីជួយការពារទួរគី ចាប់ពីថ្ងៃទី ១២ មករា (Image: Internet) |