អាមេរិកបញ្ជាក់ជាថ្មីពីការសន្យាចំពោះអាស៊ីអាគ្នេយ៍
(VOVWORLD) - យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសិង្ហបុរី លោក Lloyd Austin បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយអាស៊ាន ជាពិសេសក្នុងវិស័យសន្តិសុខនាវាចរណ៍។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ (រូបថត៖ AFP/TTXVN) |
កាលពីថ្ងៃទី ១០ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាន
បញ្ជាក់សារជាថ្មីម្ដងទៀតជាមួយសមភាគីអាស៊ីអាគ្នេយ៍ អំពីការសន្យាដ៏រឹងមាំរបស់
សហរដ្ឋអាមេរិកចំពោះតំបន់ តាមរយៈការរក្សាបរិយាកាសសន្តិសុខបើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់។
ការសន្យានេះ ត្រូវបានលោករដ្ឋមន្រ្តី Lloyd Austin ធ្វើឡើង ក្នុងជំនួបក្រៅផ្លូវ
ការជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន នារសៀលថ្ងៃទី១០ ខែមិថុនា នៅខាងក្រៅ
កិច្ចសន្ទនា Shangri-La ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសិង្ហបុរី លោក Lloyd Austin បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ
ជាមួយអាស៊ាន ជាពិសេសក្នុងវិស័យសន្តិសុខនាវាចរណ៍។ សហរដ្ឋអាមេរិកក៏នឹង
ដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដែលជាវេទិកាប្រចាំឆ្នាំរបស់អាស៊ានជាមួយប្រទេសដៃគូចំនួន ៨ ផ្សេងទៀត៕