អាមេរិកប្រកាសថា៖គ្មានភស្តុតាងបញ្ជាក់ថារុស្ស៊ីមានការពាក់ព័ន្ធដល់សោកនាដកម្មនៅODESSA
|
អាមេរិកប្រកាសថា៖គ្មានភស្តុតាងបញ្ជាក់ថារុស្ស៊ីមានការពាក់ព័ន្ធដល់សោកនាដកម្មនៅODESSA-អ៊ុយក្រែន(TTXVN) |
(VOV)_ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ុយក្រែន លោក Geoffrey Pyatt បានអះ អាងថា៖ អាមេរិកគ្មានភស្តុតាងណាដែលសរអោយឃើញថា៖រុស្ស៊ីមានពាក់ព័ន្ធនឹង សោកនាដកម្មនៅទីក្រុងកំពង់ផែ ODESSA-ភាគខាងកើតអ៊ុយក្រែន នាថ្ងៃទី ២ ឪសភាកន្លងទៅ ធ្វើអោយមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស។ ឆ្លើយសម្ភាសន៍នៅលើ កាណាល់ទូរទស្សន៍ CNN របស់អាមេរិក នាថ្ងៃទី ៤ ឧសភា ឯកអគ្គរដ្ឋទូត Geoffrey Pyatt មានគោលបំណងថា៖រុស្ស៊ីដើរតួនាទីសំខាន់ មានចរិតលក្ខណះស្ថាបនាក្នុង ការដោះស្រាយសភាពការណ៍នៅប្រទេសជិតខាងនេះ។ លោករូបនេះបានអះអាង តួនាទីរបស់រុស្ស៊ី ក្នុងការដោះលែងក្រុមអ្នកសង្កេតការណ៍នៃអង្គ ការសន្តិសុខ និង កិច្ចសហប្រតិបត្តិការទ្វីបអឺរ៉ុប (OSCE) ក្រោយរយៈពេលជាង១សប្ដាហ៍ត្រូវបានចាប់
ឃុំខ្លួន។ ការប៉ះទង្គិចគ្នារវាងបណ្ដាបាតុករគាំទ្រ និងប្រឆាំងរដ្ឋអំណាច Kiev នៅ
Odessa នាថ្ងៃទី ២ឧសភា បានធ្វើអោយមនុស្សចំនួន៤៦នាក់ត្រូវស្លាប់ និងជាង ២០០នាក់ទៀតត្រូវរងរបួស៕