អាមេរិកពិនិត្យមើលវិធានការវាយប្រហារដោយជើងអាកាសនៅអ៊ីរ៉ាក់
|
នាវា USS Mesa Verde ដឹកកងម៉ារីនរបស់អាមេរិកចំនួន៥៥០នាក់បានឈានចូលឈូងសមុទ្រពែក្យ (Strategypage.com) |
Vovworld-រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី១៦មិថុនា
បានឲ្យដឹងថា វ៉ាស៊ីនតោនកំពុងពិនិត្យមើលដំណើរការវាយប្រហារដោយជើង
អាកាសនិងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់រុញថយក្រោយកំលាំងបះ
បោរឥស្លាម។ លោក Kerry បានសង្កត់ធ្ងន់ថា ការវាយប្រហារដោយជើងអាកាស
មិនទាន់ជាចំលើយដ៏គ្រប់គ្រាន់ឡើយ ប៉ុន្តែវាជាវិធានការសំខាន់សំដៅទប់ស្កាត់
ការដែលប្រជាជនត្រូវភេរវកម្ម។ លោកបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក
Barack Obama កំពុងពិនិត្យមើលលើគ្រប់វិធានការរួមមានការវាយប្រហារដោយ
យន្តហោះចម្បាំងគ្មានអ្នកបើកបរ។
ក្នុងបំរ៉ែបំរួលមួយទៀត កាណាល់ទូរទស្សន៍ CNN បានជូនដំណឹងថា នាវា
USS Mesa Verde ដឹកកងម៉ារីនរបស់អាមេរិកចំនួន៥៥០នាក់បានឈានចូលឈូង
សមុទ្រពេច ដើម្បីត្រៀមខ្លួនជាស្រេចក្នុងករណីដែលវ៉ាស៊ីនតោនសំរេចចិត្តប្រើ
ប្រាស់វិធានការយោធាជួយឧបត្ថម្ភរដ្ឋាភិបាលអ៊ីរ៉ាក់។ មុននោះ នាថ្ងៃទី១៤មិថុនា អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ USS George H.W. Bush ឈានទៅដំបន់ឈូង
សមុទ្រពែក្យផងដែរ៕