អាមេរិកពិភាក្សាអំពីការគំរាមកំហែងភេរវកម្ម
|
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Susan Rice |
(VOVworld)-វិមានសបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់នាថ្ងៃទី៣ស៊ីហា អំពីគ្រោះអាសន្ន
ដែលធ្វើឲ្យវ៉ាស៊ីតោនត្រូវនាំចេញការព្រមាន ចំពោះពលរដ្ឋអាមេរិក និងចេញបទបញ្ជា
ឲ្យស្ថានទូតអាមេរិកនៅបណ្តាប្រទេសឥស្លាមបិទ្វាជាបណ្តោះអាសន្ន។ ទីប្រឹក្សាសន្តិ
សុខជាតិអាមេរិក Susan Rice ធ្វើជាអធិបតីកិច្ចប្រជុំ និងមានការចូលរួមរបស់ រដ្ឋមន្រ្តី
ការបរទេស John Kerry ស្ថាប័ន និងថ្នាក់ដឹកនាំមួយចំនួនរបស់អាមេរិក។ មុននោះនា
ថ្ងៃទី១សីហា រដ្ឋមន្រ្តីការបទេសអាមេរិក បានជូនដំណឹងថា ក្នុងប៉ុន្មានថ្ងៃខាងមុខនឹង
បិទទ្វាស្ថានទូត និងមូលដ្ឋានការបរទេសរបស់អាមេរិកនៅទីក្រុង Abu Dhabi របស់
បណ្តាប្រទេសអេមីរ៉ាត អារ៉ាបរួម ទីក្រុង Baghdad របស់អ៊ីរាក់ និងទីក្រុងកែរបស់
អេហ្ស៊ីប។ នេះត្រូវបានចាត់ទុកជា វិធានការបង្ការជាមុនដោយសារព្រួយប្រារម្ភអំពី
សន្តិសុខ សម្រាប់មន្រ្តី្កការបរទេសអាមេរិកផងដែរ៕