អាមេរិកព្រមានចិនមិនបណ្ដាលភាពតានតឹងលើដែនអាកាសអន្តរជាតិ
|
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jen Psaki (AP) |
Vovworld-នាថ្ងៃទី២៩ឧសភា អាមេរិកបានឡើងសម្លេងព្រមានចិនជៀសវាងគ្រោះអាសន្នតានតឹងលើដែនអាកាសអន្តរជាតិបន្ទាប់ពីជប៉ុនចោទប្រកាន់ប៉េកាំងមានសកម្មភាពគ្រោះថ្នាក់ក្នុងដំបន់ជំលោះនៅសមុទ្រខាងកើត។ ក្នុង
សេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jen
Psaki បានអះអាងថាវ៉ាសីងតោនមិនទទួលស្គាល់ ADIZ ក្នុងដំបន់នេះដោយចិនបង្កើតដោយឯកតោភាគីនាខែវិច្ឆិកាឆ្នាំ២០១៣ទន្ទឹមនឹងនោះជំរុញប៉េកាំងលុប
ចោលផែនការអនុវត្ត ADIZ។ ក៏ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស
អាមេរិក លោកស្រី Psaki បានសង្កត់ធ្ងន់ថា ការខំប្រឹងប្រែងណាមួយសំដៅរារាំងសេរីភាពធ្វើដំណើរលើដំបន់ដែនអាកាសអន្តរជាតិសុទ្ធតែបណ្ដាលឡើង
ភាពតានតឹងក្នុងដំបន់នាំទៅដល់ករណីគួរឲ្យសោកស្ដាយ៕