អាមេរិកព្រមានលទ្ធភាពវាយប្រហារភេរវកម្មនៅអាហ្វ្រិកខាងត្បូង
|
អាមេរិកព្រមានលទ្ធភាពវាយប្រហារភេរវក្មនៅអាហ្វ្រិកខាងត្បូង (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ មិថុនា ស្ថានទូតអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង
បានព្រមានប្រជាពលរដ្ឋនៃប្រទេសនេះអំពីលទ្ធភាពកើតមានឡើងការវាយ
ប្រហារភេរវកម្មនៅបណ្ដាទីក្រុងធំៗនៅប្រទេសអាហ្វ្រិកនេះ។ ក្នុងសេចក្តីប្រកាស
លើគេហទំព័ណ៌រស្ថានទូតអាមេរិក ប្រចាំនៅអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា៖
រដ្ឋាភិបាលអាមេរិកទទួលបានព័ត៌មានថា៖ បណ្ដាក្រុមភេរវកម្មកំពុងរៀបចំ
ផែនការវាយប្រហារតម្រង់ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុង Johannesburg
និងទីក្រុង Cape Town នាពេលថ្មីៗនេះ។ នេះគឺជាទីកន្លែងដែល ប្រជាពលរដ្ឋ
អាមេរិកតែងតែនៅអាហ្វ្រិកខាងត្បូងធ្វើដំណើរទៅវិញទៅមក។ ស្ថានទូត
អាមេរិកបានលើកច្បាស់ថា៖ ព័ត៌មានពោលខាងលើត្រូវបាននាំចេញក្នុង
កាលៈទេសៈអង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងអំពាវនាវបណ្ដាមុខ
សញ្ញាគាំទ្រដំណើរការវាយប្រហារលើ ពិភពលោកទាំងមូលក្នុងខែបុណ្យឥស្លាម
Ramadan។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេស អាហ្វ្រិកខាងត្បូង លោក
Clayson Monyela បានអះអាងថា៖ បណ្ដាស្ថាប័នសន្តិសុខនៃប្រ ទេសនេះ
ពេញលេញសមត្ថភាពធានាសន្តិសុខក្នុងប្រទេសនិងសុវត្ថិភាពរបស់ប្រជា
ពលរដ្ឋ ទាំងមូល៕