អាមេរិកព្រួយបារម្ភចំពោះការដែលចិនដាក់ស្ថានីយ័ខួងថ្មីនៅតំបន់ជំលោះលើសមុទ្រខាងកើត
|
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaski (Image: VNA) |
(VOVworld) – អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaski
បានឲ្យ ដឹងថា៖ អាមេរិកព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះការដែល ចិនដាក់
ស្ថានីយ័ខួងថ្មីនៅ តំបន់ជំលោះលើសមុទ្រខាងកើត។ ថ្លែងមតិនៅសន្និសីទ
កាសែត នាថ្ងៃទី ២០ មិថុនា លោកស្រី Jen Psaski បានឲ្យដឹងថា៖ នាបច្ចុប្បន្ន អាមេរិកគ្មានព័ត៌មានគ្រប់គ្រាន់អំពី ទីកន្លែងស្ថនីយ៍ខួងថី្មនានារបស់ចិន
ដោយហេតុនេះ អាមេរិកមិនអាចនាចេញការ វាយតំលៃណាមួយឡើយ។ ប៉ុន្តែក្នុងករណីបើបណ្ដាស្ថានីយ៍ខួងពោលខាងលើត្រូវបានដាក់ក្នុងតំបន់
ជំលោះលើសមុទ្រខាងកើតនោះគឺប្រការគួរឲ្យព្រួយបារម្ភ។ តាមលោកស្រី
Jen Psaski បានឲ្យដឹងថា៖ អាមេរិកមានផលប្រយោជន៍ក្នុងការរក្សាសន្តិភាព
និងស្ថិរភាពក្នុងតំបន់។ នាថ្ងៃដ៏ដែល ថ្លែងមតិក្នុងសន្និសីទកាសែតរួមរវាង
ប្រធានាធាបតីអាមេរិក លោក Barack Obama និងនាយករដ្ឋមន្ត្រីនូវ៉ែលហ្សេ
ឡង់ លោក John Key ថ្នាក់ដឹកនាំទាំង ២ រូប បានដាស់តឿនចិននិងបណ្ដា
ប្រទេសជិតខាងដោះស្រាយជំលោះអធិបតេយ្យភាពលើសមុទ្រខាងកើត
ដោយសន្តិវិធី៕