អាមេរិកលើកឡើងអំពីលក្ខខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថ្មី
(VOVWORLD) -អាមេរិកនឹងបង្កើនការដាក់សម្ពាធខាងហិរញ្ញវត្ថុទៅលើអ៊ីរ៉ង់ ជាមួយបទដាក់ទណ្ឌកម្មខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo |
នេះគឺជាការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដែលបាននាំចេញនាថ្ងៃទី ២១ ឧសភា ជាមួយនឹងសេចក្ដីទាមទារទាំង ១២ ចំណុចរបស់វ៉ាស៊ីនតោនចំពោះតេអ៊ីរ៉ង់ ដូចជាលក្ខខ័ណ្ឌដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែថ្មី។ លោក Pompeo បានអះអាងថា៖ អាមេរិកនឹងមិនចរចាឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ឬហៅថា JCPOA ទេ ពោលគឺនាំចេញសេចក្ដីទាមទារជាសារវន្តទាំង ១២ ចំណុចដើម្បីគ្រប់គ្រងយ៉ាងតឹងរឹងថែមទៀតនូវកម្មវិធីនុយគ្លេអែរអ៊ីរ៉ង់។ សេចក្ដីទាមទារសំខាន់ៗរួមមាន៖ តម្រូវឲ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម មិនកែច្នៃ plutonium អនុញ្ញាតឲ្យទាក់ទងដោយគ្មានកាលកំណត់ចំពោះមូលដ្ឋាននុយក្លេអ៊ែរនៅទូទាំងប្រទេសនេះ បញ្ឈប់ការអភិវឌ្ឍន៍កម្មវិធីមីស៊ីល ដកកងកម្លាំងចេញពីស៊ីរី និងដោះលែងពលរដ្ឋអាមរិកដែលកំពុងត្រូវអ៊ីរ៉ង់ចាប់ឃុំខ្លួនជាដើម។
នាថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានរិះគន់ចំពោះសេចក្ដីទាមទារថ្មីរបស់អាមេរិកចំពោះតេអ៊ីរ៉ង់ គឺមិនអាចទទួលយកបានឡើយ ក៏ដូចជាអនុវត្តន៍យុទ្ធវិធីដដែល ដោយគ្មានផលប្រយោជន៍ដែលវ៉ាស៊ីនតោនបានប្រើកាលពីអតីតកាលផងដែរ៕