អាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចចរចាពាណិជ្ជកម្មជាមួយចិន
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានឲ្យដឹងកាលពីថ្ងៃទី ១ ខែឧសភាថា រូបលោកនិងតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានមាន “កិច្ចចរចាប្រកបដោយប្រសិទ្ធភាព” ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He នៅទីក្រុង ប៉េកាំងនៃប្រទេសចិន ក្នុងថ្ងៃដដែល។
ឧបនាយករដ្ឋមន្ត្រីចិនលោក Liu Hac (ទីបួនស្តាំ) និងតំណាងពាណិជ្ជកម្មអាម៉េរិកលោក Robert Lighthizer (ទីបួន ឆ្វេង) ជាមួយលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ (ទីបី ឆ្វេង) នៅឯកិច្ចចរចាពាណិជ្ជកម្មនៅវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០១៩ (ប្រភព: AFP / TTXVN) |
មន្រ្តីក្នុងកិច្ចចរចានេះទាំងអាមេរិកនិងចិន មិនបាននាំចេញនូវសេចក្តីថ្លែងការណ៍ណាមួយ ចំពោះសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចចរចាលើកទី ១០ ដែលអូសបន្លាយរយៈពេលជាច្រើនម៉ោងនោះឡើយ។ នេះគឺជាវង់ចរចាពាណិជ្ជកម្មថ្មីបំផុត ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម រវាងមហាអំណាចនាំមុខទាំងពីរលើពិភពលោក។ តាមគម្រោង ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Hac នឹងដឹកនាំគណៈប្រតិភូចិន ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីអនុវត្តន៍កិច្ចចរចាបន្ថែមទៀត ដែលចាប់ផ្តើមពីថ្ងៃទី ៨ ខែឧសភា ខាងមុខ។
មុននេះ នៅក្នុងសន្និសីទកាសែតដែលប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានអះអាងថា ការចរចាររវាងភាគីទាំងពីរ បានសម្រេចនូវវឌ្ឍនភាពជាក់ស្តែងច្រើន។ ថ្វីត្បិតដូច្នេះក៏ដោយ លោកសង្ឃឹមថា ឈរលើមូលដ្ឋាននៃមនសិការដ៏សំខាន់ៗរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរនោះ គណៈប្រតិភូនៃភាគីទាំងពីរ នឹងធ្វើសកម្មភាពរួមដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយដែលមានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ លើមូលដ្ឋានគោរពគ្នាទៅវិញទៅមកផងដែរ៕