អាមេរិកអបអរសាទរអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ចេញសាលក្រមស្ដីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់ ខ្មែរក្រហម
(VOVWORLD) -នាថ្ងៃទី ១៦ ខែវិច្ឆិកា ECCC ផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិតចំពោះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នួនជា និងខឿសំផនពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នួនជា និងខឿសំផន (AFP/TTXVN) |
នាថ្ងៃទី ១៧ ខែវិច្ឆិកា អាមេរិកបានអបអរសាទរចំពោះការដែល អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) បានប្រកាសថា រដ្ឋអំណាចខ្មែរក្រហមបានជាប់ទោសប្រល័យពូជសាសន៍ ដោយអះអាងថា លាសក្រមនេះជាការព្រមានដល់ឧក្រិដ្ឋជនផងដែរ។
នាថ្ងៃទី ១៦ ខែវិច្ឆិកា ECCC ផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិតចំពោះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នួនជា និងខឿសំផនពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ECCC គឺជាអង្គជំនុំជម្រះវិសាមញ្ញនៅកម្ពុជា ដែលត្រូវបានអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនាឆ្នាំ២០០៦ ដើម្បី ជំនុំជម្រះឧក្រិដ្ឋកម្មរបស់មេដឹនាំខ្មែរក្រហម នៅសម័យប្រល័យពូជសាសន៍ផងដែរ៕