អាមេរិកអំពាវនាវ EU មានប្រតិកម្មខ្លាំងក្លាក្នុងបញ្ហាសមុទ្រខាងកើត
(VOVworld)-អាមេរិកបានអំពាវនាវសហភាពអឺរ៉ុប (EU) ឡើងសម្លេងយ៉ាងខ្លាំង
ក្លាថែមទៀត គាំទ្រអាមេរិកក្នុងបណ្តាប្រតិកម្មចំពោះការដែល ចិនដំណើរការ
សកម្មភាពកសាង ប៉ុស្តិ៍ សិប្បនិម្មិតនៅសមុទ្រខាងកើត។ នាថ្ងៃទី២៩កក្កដា ថ្លែង មតិនៅកិច្ចពិភាគ្សាអំពីគោលនយោបាយរបស់អាមេរិកនិង EU ចំពោះតំបន់អាស៊ី បូព៌ានៅទីក្រុងវ៉ាស៊ីតោន ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកតំបន់ អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ លោកស្រី Amy Searight បានលើកច្បាស់ថា វ៉ាស៊ីន
តោន បានគាំទ្រការដែល ប៊្រុកសែលអំពាវនាវឆ្ពោះទៅដំណោះស្រាយសន្តិភាពមួយ ចំពោះជំលោះដែនដីនានាលើសមុទ្រខាងកើត និងគោរពច្បាប់អន្តរ ជាតិ។ ចំពោះ
សេចក្តីអំពាវនាវរបស់មន្ត្រីអាមេរិករូបនេះ ឯកអគ្គរដ្ឋទូត EU ប្រចាំ អាមេរិក លោក
David O’Sullivan បានលើកច្បាស់ថា សម្ព័ន្ធភាពនេះមានការ ព្រួយបារម្ភអំពីស្ថាន
ភាពសន្តិសុខនៅតំបន់អាស៊ីបូព៌ា និងអ្នករៀបចំគោលនយោ បាយអឺរ៉ុប កំពុងពិចារ
ណាអន្តរាគមន៍ចូលរួមបញ្ហានេះក្នុងដែនកំណត់មួយ៕