អ៊ុយក្រែន៖ជំលោះបានកើតមានឡើងវិញនៅ Donetsk
|
អ៊ុយក្រែន៖ជំលោះបានកើតមានឡើងវិញនៅ Donetsk (AP) |
Vovworld-ដោយមិនអើពើដល់បទឈប់បាញ់ ជំលោះបានកើតមានឡើង
យ៉ាងខ្លាំងក្លានៅទីក្រុង Donetsk នៅភាគខាងកើតអ៊ុយក្រែននាថ្ងៃទី១តុលា ជនស៊ីវិលចំនួន៩នាក់ត្រូវស្លាប់និង៣០នាក់រងរបួស។
បណ្ដាការប៉ះទង្កិចថ្មីបានកើតមានឡើងនៅដំបន់ជុំវិញព្រលានយន្តហោះ
Donetsk ជាមូលដ្ឋានសំខាន់របស់ខេត្តដែលកងទ័ពរដ្ឋាភិបាលកំពុងវាយប្រហារ
ដើម្បីដណ្ដើមយកវិញ ខណៈដែលកំលាំងប្រឆាំងបានប្រកាសថា បានត្រួតពិនិត្យ៩០%នៃដំបន់ព្រលានយន្តហោះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon បានសម្ដែងការព្រួយបារម្ភអំពីស្ថានភាពហឹង្សាដែលបានកើនឡើងនៅភាគខាងកើតអ៊ុយក្រែន
ក្នុងប៉ុន្មានថ្ងៃកន្លងមក។ លោកបានរិះគន់ថា ការបាញ់កាំភ្លើងធំតម្រង់ទៅលើ
សាលារៀនជាអំពើរមិនអាចយល់ព្រមបានឡើយ។ លោកអគ្គលេខាធិការអង្គការ
សហប្រជាជាតិបានអំពាវនាវឲ្យបណ្ដាភាគីខំប្រឹងប្រែងជាទ្វេដងដើម្បីដោះស្រាយ
ជំលោះគោរពកិច្ចព្រមព្រៀងក្រុង Minsk នាថ្ងៃទី១៩កញ្ញាសំដៅធានាបទឈប់បាញ់
មួយដ៏ចីរភាព៕