អ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងបង្កើតរបៀងមនុស្សធម៍នៅ Debaltsevo

អ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងបង្កើតរបៀងមនុស្សធម៍នៅ Debaltsevo - ảnh 1
អ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងបង្កើតរបៀងមនុស្សធម៍នៅ Debaltsevo (EPA)

        Vovworld-អ្នកនាំពាក្យនៃកំលាំងប្រដាប់អាវុធសាធារណរដ្ឋប្រជាមានិត​ស្វ័យ
ប្រកាស​Donesk លោក Eduard Basurin បានឲ្យដឹងថា មេបញ្ជាការ​កំលាំងប្រដាប់
អាវុធនៃសាធារណរដ្ឋប្រជាមានិតបានស្នើរបញ្ជាណែនាំកងទ័ព​អ៊ុយក្រែនបញ្ឈប់
ទាំងស្រុងសកម្មភាពយោធាពីម៉ោង៩ព្រឹកថ្ងៃទី៦កុម្ភៈ(ម៉ោង​ដំបន់) បង្កើតរបៀង
ទៅកាន់​ Debaltsevo ដើម្បីប្រជាជនអាចចាកចេញពីទីក្រុង​នេះប្រកបដោយសុវត្ថិ
ភាព។ លោក Basurin បានឲ្យដឹងថា សាធារណរដ្ឋ​ប្រជាមានិតស្វ័យប្រកាស Donesk
កំពុងត្រៀមរៀបចំមធ្យោបាយ​ដើម្បីបញ្ជូន​ប្រជាជនទៅជំលាស។ តាមទីភ្នាក់ងារ
ព័ត៌មានរុស្ស៊ី TASS ថា​ បញ្ជាការកងទ័ព​អ៊ុយក្រែនបានយល់ព្រមលើសំណើរនេះ
និងអះអាងថាត្រៀមខ្លួនជាស្រេចឈប់បាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ