អ៊ុយក្រែនបើកយុទ្ធនាការពិសេសនៅភាគខាងកើត
|
អ៊ុយក្រែនបើកយុទ្ធនាការពិសេសនៅភាគខាងកើត (រូបថតៈ TTXVN) |
(VOVworld)-លេខាធិការរងរបស់ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន
លោក Milhail Koval នាថ្ងៃទី៧កក្កដា ឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Petro
Poroshenko បានអនុម័តលើផែនការដំណើរការយុទ្ធនាការពិសេស នៅខេត្ត ភាគ
ខាងកើតចំនួន២គឺ Donetsk និង Lugansk។ តាមនោះ កងទ័ពអ៊ុយក្រែន កំពុង
អនុវត្តន៍យុទ្ធវិធី ហ៊ុំព័ទ្ធទាំងស្រុង និង បង្ខំឲ្យជនប្រដាប់អាវុធនៅតំបន់ទាំងពីរនេះ
ចុះចាញ់។
ក្នុងថ្ងៃដដែល ប្រធានាធិបតីបារាំងលោក Francois Hollande និងសមភាគីអាមេរិក
លោក Barack Obama បានមានការចរចារតាមទូរស័ព្ទ ស្តីអំពីស្ថានភាពនៅភាគខាង
កើតរបស់អ៊ុយក្រែន។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានចាត់ទុលថា ដំណោះស្រាយដ៏
ចីរភាពសម្រាប់វិបត្តិនៅអ៊ុយក្រែនគ្រាន់តែជាដំណោះស្រាយនយោបាយប៉ុណ្ណោះ៕