អ៊ីរ៉ាក់៖ ភាគីនានាសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការធ្វើកំណែទម្រង់ដើម្បីបញ្ចប់បាតុកម្ម
(VOVWORLD) - នាថ្ងៃទី ៩ ខែវិច្ឆិកា យោងតាមប្រភពព័ត៌មាននានាបានឲ្យដឹងថាគណបក្សនយោបាយនៅអ៊ីរ៉ាក់សម្រេចបានការស្រុះចិត្តគំនិគ្នាស្តីពីការពាររដ្ឋាភិបាលរបស់ នាយករដ្ឋមន្រ្តីលោក Adel Abdel Mahdi ចំពោះការធ្វើបាតុកម្មរាលដាលនៅក្នុងទីក្រុង Baghdad និងតំបន់ភាគខាងត្បូងនៃប្រទេសនេះ ក្នុងប៉ុន្មានសប្តាហ៍កន្លងមកតាមនោះនឹងប្រព្រឹត្តទៅការធ្វើកំណែទម្រង់តាមសំណូមពររបស់បាតុករផងដែរ។
នាយករដ្ឋមន្រ្តីលោក Adel Abdel Mahdi (រូបថត៖ AFP៊/TTXVN) |
កិច្ចព្រមព្រៀងដូចពោលខាងលើនេះគឺជាលទ្ធផលនៃការប្រជុំជាបន្តបន្ទាប់ដែលក្នុងនោះ សំរេចចិត្តរៀបចំកិច្ចប្រជុំរវាងមេបញ្ជាការនៃកងកំលាំង Qods ដែលជំនាញធ្វើសកម្មភាពនៅបរទេស ចំណុះកងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC)។ នាថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីនិងប្រធានាធិបតីអ៊ីរ៉ាក់ បានជួបពិភាក្សាគ្នាអំពីវិធានការដើម្បីរក្សាសន្តិសុខនិងស្ថេរភាពក្នុងប្រទេស ក្នុងនោះមានការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងវិធានការនានាក្នុងការអនុវត្តការកែទម្រង់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ក្រុមបាតុករផងដែរ៕