អ៊ីរ៉ាក់៖ការបះទង្គិចគ្នាយ៉ាងសារហាវនៅទីក្រុងTikrit។
(VOVWORLD) /  
|
រូបថតVNA |
Vovworld-នាថ្ងៃទី២៨មិថុនា ការបះទង្គិចគ្នាយ៉ាងសារហាវបានផ្ទុះឡើងពេលដែល
ទាហានរាប់ពាន់នាក់របស់កំលាំងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ដោយមានការអមការពារ
នៃយន្តហោះចម្បាំងរថតង់បានឈានចូលទីក្រុងTikrit។ការវាយប្រហារនេះគឺ
សំដៅដណ្តើមទីក្រុងនេះដែលធ្លាបធ្លាក់ក្នុងបាតដៃរបស់ពួកឧទ្ទាមកាលពីថ្ងៃទី១១
មិថុនា។អ្នកនាំពាក្សរបស់ លោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់Nuri Al Maliki បានអោយដឹង
ថា៖យន្តហោះរបស់កំលាំងរដ្ឋាភិបាលដំណើរការវាយប្រហារទៅលើគោលដៅរបស់
ពួកឧទ្ទាមតទៅទៀត។ការបះទង្គិចគ្នាក៍បានប្រព្រឹត្តទៅនៅកន្លែងជិតនឹងមហាវិទ្យា
ល័យមួយចំនួនផងដែរ។នាបច្ចុប្បន្ននេះកំលាំងសន្តិសុខដណ្តើមបានការត្រួះតពិនិត
នៅខ្សែផ្លូវសំខាន់នានាដែលតភ្ជាប់រដ្ឋធានីBaghdad ជាមួយSamama។នាថ្ងៃដដែល
ប៉ូលិសអ៊ីរ៉ាក់អោយដឹងថា៖បុគ្គលឹកសន្តិសុខចំនួន២៥នាក់ត្រូវស្លាប់និង២២នាក់
ផ្សេងទៀតរងរបួសក្នុងការបះទង្គិចគ្នានានាពោលខាងលើ៕
-VOVWORLD