អ៊ីរ៉ាក់ចោទប្រកាន់ IS ប្រើអាវុធគីមី

អ៊ីរ៉ាក់ចោទប្រកាន់ IS ប្រើអាវុធគីមី - ảnh 1
ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម IS (AFP)

(VOV)_ តាមមជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់ថា៖ ពួក​សកម្មប្រយុទ្ធរដ្ឋ​ឥស្លាម IS បានប្រើ
ប្រាស់ជាតិគីមីពុល Clo ក្នុងបណ្ដាការប្រយុទ្ធប្រឆាំងនឹងកងកម្លាំង​សន្តិសុខ​ប្រទេស
នេះ និងសេនាជន ឥស្លាម Shi’ite នៅភាគខាងជើងអ៊ីរ៉ាក់ ​នាខែមុន។ ប្រការនេះបាន
ធ្វើអោយទាហាន និងសេនាជន Shi’ite ចំនួន៤០នាក់ ​ត្រូវជះឥទ្ធិពលដោយជាតិគី
មីពុល Clo ដូចជា៖ ពិបាកដក់ដង្ហើម និងក្អក់ ប៉ុន្តែមិន​បង្ក​គ្រោះថ្នាក់ដល់អាយុជីវិតទេ។ នាបច្ចុប្បន្ន ជនទាំងនេះបានចេញពីមន្ទី​ពេទ្យហើយ។

        ចំពោះព័ត៍មាននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសង្កត់
ធ្ងន់ថា៖ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងវ៉ាស៊ីនតោនកំពុង​ស្វែងរក ព័ត៍មាន
បន្ថែមដើម្បីបញ្ជាក់បញ្ហានេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ