អ៊ីរ៉ាក់ទទួលបានកិច្ចព្រមព្រៀងស្តីពីការដែលទួរគីដកទ័ពចេញពីទីរួមខេត្ត Bashiqa
|
អ៊ីរ៉ាក់ទទួលបានកិច្ចព្រមព្រៀងស្តីពីការដែលទួរគីដកទ័ពចេញពីទីរួមខេត្ត Bashiqa (VOV) |
(VOVworld) – នាថ្ងៃទី៧ មករា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi
បានឲ្យដឹងថា៖ ប្រទេសនេះទទួលបានកិច្ចព្រមព្រៀងជាមួយទួរគីទាក់ទិនដល់
សំណើរបស់ Baghdad ស្តីពីការដែល Ankara ដកទ័ពចេញពីទីរួមខេត្ត Bashiqa
ជិតនឹងទីក្រុង Mosul ភាគខាងជើងអ៊ីរ៉ាក់។ កាណាល់ទូរទស្សន៍ជាតិអ៊ីរ៉ាក់បាន
ផ្សាយព័ត៌មានថា៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi និងសមភាគី
ទួរគី លោក Binali Yildirim បានជួបចរចារជាមួយគ្នានៅទីក្រុង Baghdad។
ភាគី ទាំងពីបានសន្យាគោរពអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ ព្រមទាំង មិន
ធ្វើអន្តរាគមន៍ ចូលក្នុងបញ្ហាផ្ទៃក្នុងរបស់គ្នា៕