អ៊ីរ៉ាក់និងលីប៊ីរំដោះទីកន្លែងសំខាន់ៗពីបាតដៃ IS


អ៊ីរ៉ាក់និងលីប៊ីរំដោះទីកន្លែងសំខាន់ៗពីបាតដៃ IS  - ảnh 1
អ៊ីរ៉ាក់និងលីប៊ីរំដោះទីកន្លែងសំខាន់ៗពីបាតដៃ IS (VNA)

(VOVworld) – នាថ្ងៃទី​១៦ សីហា ដោយមានការជួយឧបត្ថម្ភរបស់សម្ព័ន្ធភាព
កងទ័ពចម្រុះប្រឆាំង IS ដឹកនាំដោយអាមេរិក នាព្រឹកព្រលឹម ថ្ងៃទី ១៦ សីហា
កំលាំងសន្តិសុខអ៊ីរ៉ាក់បានបើកយុទ្ធនាកាវាយប្រហារទៅលើបណ្ដាភូមិជិតនឹងទី
 រួមខេត្ត Qayyara ហើយរំដោះបណ្ដាភូមិ Al Huwish al Jawana Jubla និង al
Ghaziyah ហើយបានកំទិចជនប្រដាប់អាវុធ IS រាប់សិបនាក់។ ក្នុងពេលនោះ​
មេបញ្ជាការ កងកំលាំងសន្តិសុខនៃទីរួមខេត្ត Sinjar ឧត្តមសេនីយ៍ត្រី Luqman
al Khansouri បានឲ្យដឹងថា៖ នាព្រឹកថ្ងៃដ៏ដែល កំលាំងជនប្រដាប់អាវុធជន
Kurd នៅអ៊ីរ៉ាក់ (Peshmerga) បានរុញច្រានក្នុងការវាយប្រហាររបស់ IS ទៅលើ
ទីរួម ខេត្តនេះ។ នាថ្ងៃនេះដែរ នៅទីក្រុង  Sirte ប្រទេសលិប៊ី កំលាំងគាំទ្រ
រដ្ឋាភិបាល សម្រុះសម្រួលជនជាតិលីប៊ីដណ្តើមបានការត្រួតពិនិត្យខ័ណ្ឌមួយ
ពីបាតដៃ IS៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ