អ៊ីរ៉ាក់បានរំដោះទីក្រុង Tikrit ដែលត្រូវ IS ទន្ទ្រានកាន់កាប់
|
អ៊ីរ៉ាក់បានរំដោះទីក្រុង Tikrit ដែលត្រូវ IS ទន្ទ្រានកាន់កាប់ (AP) |
Vovworld-នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al Abadi នាថ្ងៃទី៣១មិនាបាន
ប្រកាសថា កំលាំងសន្តិសុខនៃប្រទេសនេះបានរំដោះទីក្រុង Tikrit នៅភាគ
កណ្ដាលបន្ទាប់ពីច្រើនសប្ដាហ៍តស៊ូជាមួយជនប្រដាប់អាវុធនៃអង្គការរដ្ឋឥស្លាម
ស្វ័យប្រកាស IS។ ក្នុងសេចក្តីប្រកាសដែលបានចុះផ្សាយលើទំព័រ Twitter
នាយករដ្ឋមន្ត្រី Abadi បានអបអរសាតបណ្ដាកំលាំងសន្តិសុខអ៊ីរ៉ាក់ចំពោះរបត់
ប្រវត្តិសាស្ត្រនេះ។ ក្នុងសេចក្តីប្រកាសជាផ្លូវការពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបាន
ឲ្យដឹងថា កងទ័ពអ៊ីរ៉ាក់បានឈានទៅមជ្ឈមណ្ឌលទីក្រុង Tirit ព្យួរទង់ជាតិលើ
ដំបូលអាគ៌ាទីស្ដីការរដ្ឋអំណាចនិងឈានទៅត្រួតពិនិត្យទីក្រុងទាំងស្រុង៕