អ៊ីរ៉ាក់ៈមនុស្សជាង១០០នាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតរបស់ IS
|
អ៊ីរ៉ាក់ៈមនុស្សជាង១០០នាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតរបស់ IS |
(VOV)_បណ្ដាប្រភពព័ត៍មានពីប៉ូលីស និងមជ្ឈដ្ឋានសុខាភិបាលអ៊ីរ៉ាក់បាន
អោយដឹងថា៖ មនុស្សជាង១០០នាក់ត្រូវស្លាប់ ក្នុងការវាយប្រហារដោយគ្រាប់បែក
អត្តឃាតិ ដែលកើតមានឡើងនាថ្ងៃទី១៧ កក្កដា នៅទីរួមស្រុក Khan Bani Saad
ភាគឦសាន រដ្ឋធានី Baghdad ។ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស ( IS) បានទទួល
ស្គាល់អនុវត្តការវាយប្រហារនេះ។ នេះគឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតពី
មុនមក ចាប់តាំងពីពេលពួក IS នេះទន្ទ្រានកាន់កាប់បណ្ដាតំបន់ដ៏ធំទូលាយនៅ
អ៊ីរ៉ាក់។ នាបច្ចុប្បន្ន កងកម្លាំងជួយសង្គ្រោះនៅបន្តស្វែងរកសាកសព និងបរិមាណ
មនុស្សត្រូវស្លាប់អាចបន្តកើនឡើង៕