អ៊ីរ៉ាក់រំដោះភូមិចំនួន៤នៅប៉ែកខាងត្បូងទីក្រុង Mosul ពីការកាន់កាប់របស់ IS

អ៊ីរ៉ាក់រំដោះភូមិចំនួន៤នៅប៉ែកខាងត្បូងទីក្រុង Mosul ពីការកាន់កាប់របស់ IS - ảnh 1
ទាហានអ៊ីរ៉ាក់ចូលរួមយុទ្ធនាការរំដោះទីក្រុង Mosul (រូបថត៖AFP/TTXVN)

(VOVworld) - ប្រភពព័ត៌មានយោធាអ៊ីរ៉ាក់បានឲ្យដឹងថា កងកម្លាំងសន្តិសុខនៃ
ប្រទេស នេះនាថ្ងៃទី១៣ សីហា បានបើកយុទ្ធនាការវាយប្រហារតម្រង់ទៅលើអង្គ
ការភេរវកម្ម រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ហើយដណ្ដើមមកវិញនូវភូមិចំនួន៤នៅ
ប៉ែកខាង ត្បូងកំពែងរបស់ IS នៅទីក្រុង Mosul។តាមមេដឹកនាំយុទ្ធនាការរំដោះ
Nineveh ឧត្តមសេនីយ៍ត្រី Najim al-Jubouri ថា ដោយមានការជួយឧបត្ថម្ភពីយន្តហោះ
 ចម្បាំងរបស់សម្ព័ន្ធភាពយោធាអន្តរជាតិដឹកនាំដោយអាមេរិក កងកម្លាំងសន្តិសុខ
 អ៊ីរ៉ាក់បានវាយប្រហារទៅលើមូលដ្ឋានរបស់ IS នៅភូមិនានាដែលស្ថិតតាមត្រើយ
ខាងលិចទន្លេ Tigris ជិតនឹងទីប្រជុំជន Qayyara ដែលស្ថិតនៅក្រោមការកាន់កាប់
របស់ IS។ក្រោយពីរយៈពេលច្រើនម៉ោងប្រយុទ្ធយ៉ាងកាច់សាហាវ កងកម្លាំងសន្តិ
សុខអ៊ីរ៉ាក់បានដណ្ដើមមកវិញនូវភូមិចំនួន៤ ព្រមទាំងកំទិចពួកឧទ្ទាមចំនួន៥៧
នាក់។ជ័យជំនះនេះត្រូវបានសំរេចក្នុងកាលៈទេសៈដែលកងកម្លាំងសន្តិសុខអ៊ីរ៉ាក់
កំពុងត្រៀមរៀបចំឲ្យយុទ្ធនាការវាយបណ្ដេញ IS ចេញពីទីប្រជុំជន Qayyara សំដៅ
រំដោះកំពែងចុងក្រោយរបស់អង្គការភេរវកម្មនៅទីក្រុង Mosul ប៉ែកខាងជើង
រដ្ឋធានីបាដាដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ