អ៊ីរ៉ង់និង P5+1 នៅតែមានការខ្វែងគំនិតក្នុងបញ្ហាសារវន្តជាច្រើន

អ៊ីរ៉ង់និង P5+1 នៅតែមានការខ្វែងគំនិតក្នុងបញ្ហាសារវន្តជាច្រើន - ảnh 1
អ៊ីរ៉ង់និង P5+1 នៅតែមានការខ្វែងគំនិតក្នុងបញ្ហាសារវន្តជាច្រើន (vietnamplus.vn)

        Vovworld-អ៊ីរ៉ង់និងក្រុម P5+1 (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន​និងអាល្លឺម៉ង់)នឹងចាប់ផ្ដើមការចរចារនុយគ្លេអ៊ែឡើងវិញនៅទីក្រុងមួយនៅទ្វីប​អឺរ៉ុបក្នុងរយៈពេល២សប្ដាហ៍ខាងមុខខណៈដែលភាគីទាំងពីនៅតែមានការខ្វែង
គំនិតអំពីបញ្ហាគិន្លឹះនានា។ នាថ្ងៃទី២៨កញ្ញា ប្រធានក្រុមចរចារអ៊ីរ៉ង់ អនុរដ្ឋមន្ត្រី
​ការបរទេសលោក Abbas Araqchi បានលើកច្បាស់ថា ភាគីទាំងពីរអាចយល់​គ្នា​ជាងទៀតក្នុងបរិយាកាសមានចរិតលក្ខណៈស្ថាបនា ប៉ុន្តែនៅមានការខ្វែង​គំនិត
​ជាច្រើន។ មុននោះ អ៊ីរ៉ង់និងក្រុម P5+1 បានដំណើរការចរចារនុយគ្លេអ៊ែជាច្រើន​
លើក​នៅ​ខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅអាមេរិកប៉ុន្តែមិនសូវ​ទទួលបានវឌ្ឍនភាពឡើយ។

        អ៊ីរ៉ង់ជានិច្ចកាលអះអាងថា​ប្រទេសនេះត្រឹមតែចម្រាញ់ Uranium ជាវត្ថុ​ធាតុ​ដើមសំរាប់រោងចក្រអគ្គិសនីនុយក្លេអ៊ែតែប៉ុណ្ណោះទេ។​ ប៉ុន្តែលោកខាងលិច​បាន
រក្សាគោលជំហរចាប់បង្ខំអ៊ីរ៉ង់ត្រូវកាត់បន្ថយទ្រង់ទ្រាយចម្រាញ់ uranium ដើម្បី​ធានាអ៊ីរ៉ង់គ្មានលទ្ធភាពផលិតគ្រាប់បែកនុយគ្លេអ៊េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ