អ៊ីរ៉ង់នឹងបញ្ឍប់ការចម្រញ់សារធាតុ uranium ប្រសិនបើ លោកខាងលិចលប់ចោលបទដាក់ទណ្ឌកម្ម
(VOVworld) – នាថ្ងៃទី ២៦ កុម្ភៈ វង់ចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 បានចាប់ផ្តើម នៅ
Kazakhstan។ មុននោះ បណ្ដាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បន្តអះអាងថា៖ អ៊ីរ៉ង់នឹង បញ្ឍប់ការ
ចម្រញ់សារធាតុ uranium កំរិត ២០% ប្រសិនបើ លោកខាងលិចលប់ចោលបទដាក់
ទណ្ឌកម្មប្រឆាំងប្រទេសសាធារណរដ្ឋឥស្លាមនេះ។ ប្រធានគណៈកម្មាធិការសន្តិសុខ
ជាតិនិងគោលនយោបាយកិច្ចការបរទេសរដ្ឋសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi ឲ្យ
ដឹងថា៖ រដ្ឋាភិបាលនៃបណ្ដាប្រទេសលោកខាងលិចកុំ សង្ឃឹមទៅលើការបញ្ឃប់កម្ម
វិធីចម្រាញ uranium កំរិតខ្ពស់នៃប្រទេសនេះ ពេលណាមិនទាន់លប់ចោលបទដាក់
ទណ្ឌកម្ម។ ប៉ុន្តែ លោក Boroujerdi ក៏បានអះអាងដែរថា៖ អ៊ីរ៉ង់មានសិទ្ធិសម្រាញ់
uranium កំរិត ខ្ពស់ ដើម្បីផ្តល់ប្រភពអគ្គីសនីសំរាប់នាវា៕