អ៊ីរ៉ង់និងលីបង់គាំទ្រដំណោះស្រាយនយោបាយសំរាប់វិបត្តិនៅស៊ីរី

អ៊ីរ៉ង់និងលីបង់គាំទ្រដំណោះស្រាយនយោបាយសំរាប់វិបត្តិនៅស៊ីរី - ảnh 1
សំណង់ត្រូវបែកបាក់នៅតំបន់ Kfar Jales​ ជាយខេត្ត Idlib របស់ស៊ីរីកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN)

(VOVworld) - មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់ឲ្យដឹងថា ប្រទេសនេះនិងលីបង់
មានទស្សនៈរួមស្ដីអំពីសារសំខាន់នៃការដោះស្រាយវិបត្តិដែលបានអូសបន្លាយក្នុង
អំឡុង៦ឆ្នាំកន្លងមកនៅស៊ីរីតាមរយៈវិធីសាស្ត្រការទូត។ទីប្រឹក្សាពិសេសរបស់រដ្ឋ
សភាអ៊ីរ៉ង់ទទួលបន្ទុកបញ្ហាអន្តរជាតិ លោក Hossein Amir-Abdollahian បានថ្លែងមតិ
ដូច្នេះទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបសន្ទនាជាមួយប្រធានរដ្ឋសភា
លីបង់លោក​ Nabih Berri នៅរដ្ឋធានី Beirut កាលពីថ្ងៃទី២៣ មករា។លោក
Abdollahian ក៏បានអះអាងថែមទៀតថា អ៊ីរ៉ង់និងលីបង់នឹងមិនបដិសេធការខំប្រឹង
ប្រែងណាមួយសំដៅជួយស៊ីរីប្រឆាំងនឹងលទ្ធិភេរវកម្មឡើយ។មន្ត្រីរូបនេះសម្ដែង
ក្ដីសង្ឃឹមថា វិបត្តិទាំងអស់នៅក្នុងតំបន់នឹងត្រូវបានដោះស្រាយតាមផ្លូវការទូត
កិច្ចសន្ទនា ហើយប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ