អ៊ីរ៉ង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយថៃនិងចិន
|
ប្រធានាធិបតី Hassan Rouhani |
(VOVworld)-ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងនាយករដ្ឋមន្ត្រីថៃ
លោក Prayut Chan-ocha ទើបនឹងបានឯកភាពគ្នាលើទស្សនៈថា ប្រទេសទាំង
អស់លើពិភព លោកគប្បីមានយុទ្ធនាការរួមមួយសំដៅទប់ទល់ជាមួយលទ្ធិ
ភេរវកម្ម។ថ្លែងមតិក្នុងកិច្ច ចរចារមួយនៅទីក្រុងបាងកកប្រទេសថៃនាថ្ងៃទី៩
តុលាក្នុងឱកាសចូលរួមសន្និសីទជាន់ ខ្ពស់សន្ទនាសហប្រតិបត្តិការអាស៊ី (ACD)
លើកទី២ ប្រធានាធិបតីអ៊ីរ៉ង់ Rouhani បាន ពិនិត្យថា លទ្ធិភេរវកម្ម អំពើហឹង្សា
និងលទ្ធិជ្រុលនិយមជាបញ្ហាមានចរិតលក្ខណៈ សកលលោកហើយការប្រយុទ្ធ
ប្រឆាំងនឹងពួកវាគឺទាមទារឲ្យមានកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងអស់
លើពិភពលោក។រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីថៃបានឯក ភាពចំពោះទស្សនៈ
របស់អ៊ីរ៉ង់ស្តីពីបញ្ហាលទ្ធិភេរវកម្មនេះ។
នៅខាងក្រៅសន្និសីទ ACD ប្រធានាធិបតីអ៊ីរ៉ង់ Rouhani អញ្ជើញជួបសន្ទនា
ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Li Yuanchao។ភាគីទាំងពីរក៏បានឯកភាព
ត្រៀមជាស្រេចអនុវត្តទៀតទាត់នូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរទទួល បាននាខែមករាឆ្នាំ២០១៦ផងដែរ៕