អ៊ីរ៉ង់បដិសេធមិនចរចាឡើងវិញស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -នាថ្ងៃទី ៦ មករា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានរំលឹកឡើងវិញថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយមានឈ្មោះថា ផែនការសកម្មភាពដ៏ធំទូលាយរួមគ្នា(JCPOA) ដែលតេអេរ៉ង់និងក្រុម P5 + 1 (អង់គ្លេស បារាំង អាមេរិ រុស្ស៊ី ចិន និងអាល្លឺម៉ង់ ) បានចុះហត្ថលេខានាឆ្នាំ ២០១៥ នោះ គឺមិនអាចធ្វើការចរចាឡើងវិញបានទេ ទោះបីជាមានការគំរាមកំហែងពីវ៉ាស៊ីនតោនដ៏ដោយ។
 
អ៊ីរ៉ង់បដិសេធមិនចរចាឡើងវិញស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 អ៊ីរ៉ង់បដិសេធមិនចរចាឡើងវិញស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តាមលោកប្រធានាធិបតី Rouhani ថាដំណោះស្រាយចំពោះបញ្ហារវាងតេអេរ៉ង់និងវ៉ាស៊ីនតោននាបច្ចុប្បន្នគឺស្ថិតក្នុងបាតដៃរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិក។ លោក Rouhani បានឲ្យដឹងថាវ៉ាស៊ីនតោនគប្បីបញ្ឈប់សម្មភាពគំរាមកំហែង ដាក់ទណ្ឌកម្ម និងបង្កសម្ពាធ ដូច្នេះហើយបានជាស្ថានភាពទើបត្រូវបានកែលម្អ និងអាចគិតអំពីពេលអនាគតទៀតផង។ លោករូបនេះក៏បានបដិសេធអំពីសំណើរបស់អាមេរិកស្ដីពីការពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរពោលខាងលើ ហើយអះអាងថា "មិនអាចបំពេញបន្ថែមឬដកចេញពី JCPOA បានឡើយសូម្បីតែ ១ បន្ទាត់" ។

ស្ដីពីកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់នោះ លោក Rouhani បានសង្កត់ធ្ងន់ថា នេះ មិនមែនជាបញ្ហាដើម្បីយកមកចរចាឡើយ។ លោក Rouhani បានលើកច្បាស់ថា អ៊ីរ៉ង់នឹងមិនចរចារអំពីប្រភេទអាវុធណាមួយរបស់ខ្លួនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ