អ៊ីរ៉ង់បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកត្រូវតែដកទណ្ឌកម្មដើម្បីជួយសង្គ្រោះកិច្ច ព្រមព្រៀងនុយក្លេអ៊ែរ
(VOVWORLD) - នៅថ្ងៃទី ១ ខែមិនា អ៊ីរ៉ង់បានប្រកាសថា សហរដ្ឋអាមេរិកចាំបាច់ត្រូវដកទណ្ឌកម្មជាមុនសិន ប្រសិនបើមានបំណងចង់ដំណើរការកិច្ចចរចាជាមួយទីក្រុងតេហេរ៉ង់ដើម្បីជួយសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលអតីតប្រធានាធិបតីលោក Donald Trump បានបោះបង់ចោល។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh (រូបថតៈរ៉យទ័រ) |
សេចក្តីថ្លែងការណ៍នេះត្រូវបាននាំចេញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួន ជាស្រេចដើម្បីចរចាស្ដីពីការដែលប្រទេសទាំងពីរបានវិលត្រឡប់មកគោរពកិច្ចព្រមព្រៀង ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។
មុននោះ នាថ្ងៃទី ២៨ ខែកុម្ភៈអាមេរិកបានសម្តែងការខកចិត្តព្រោះថាអ៊ីរ៉ង់បានបដិសេធមិនធ្វើកិច្ចចរចាក្រៅផ្លូវការជាមួយសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុប ប៉ុន្តែបានអះអាងថាទីក្រុងវ៉ាស៊ីនតោននៅតែត្រៀមខ្លួនជាស្រេចដើម្បី“ វិលត្រឡប់មករកសកម្មភាពការទូតប្រកបដោយអត្ថន័យ”និងធ្វើការពិគ្រោះយោបល់ជាមួយប្រទេសមហាអំណាច៕