អ៊ីរ៉ង់ប្រកាសនឹងតបតវិញការបង្កើនបទដាក់ទណ្ឌកម្មរបស់អាមេរិក
|
អ៊ីរ៉ង់ប្រកាសនឹងតបតវិញការបង្កើនបទដាក់ទណ្ឌកម្មរបស់អាមេរិក (VNA) |
(VOVworld) – នាថ្ងៃទី ២ ធ្នូ អ៊ីរ៉ង់បានប្រកាសថា៖ សេចក្តីសម្រេចរបស់រដ្ឋសភា
អាមេរិកក្នុងការពន្យាពេលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ (ISA) បន្ថែម ១០ ឆ្នាំ
ទៀតគឺ ជាការលំលោភទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទទួលបាននាឆ្នាំ
២០១៥ ព្រមទាំង ឲ្យដឹងថែមទៀតថា៖ អ៊ីរ៉ង់នឹងតបតវិញទង្វើនេះរបស់អាមេរិក។
សេតវិមានមិនជំរុញការបង្កើនបទដាក់ទណ្ឌកម្មពោលខាងលើប៉ុន្តែមិនមាន
ប្រតិ កម្មជំទាស់យ៉ាងខ្លាំងក្លាទេ។ សមាជិកសភារួមជាមួយមន្ត្រីមួយចំនួនរបស់
រដ្ឋអំណាចអាមេរិកបានចាត់ទុកថា៖ ការពន្យាពេល ISA មិនរំលោភទៅលើកិច្ច
ព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ទេ៕