អ៊ីរ៉ង់យល់ព្រមឲ្យ IAEA ធ្វើកាអង្កេតនៅទីតាំងនុយក្លេអ៊ែរចំនួន ២ កន្លែង

(VOVWORLD) - ភាគីទាំងពីរក៏បានឯកភាពគ្នាលើពេលវេលាធ្វើការអង្កេត និងអនុវត្តន៍សកម្មភាពផ្ទៀងផ្ទាត់។ កិច្ចព្រមព្រៀងនេះត្រូវបាននាំចេញក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់របស់ អគ្គនាយក IAEA លោក Rafael Mariano Grossi។
អ៊ីរ៉ង់យល់ព្រមឲ្យ IAEA ធ្វើកាអង្កេតនៅទីតាំងនុយក្លេអ៊ែរចំនួន ២ កន្លែង - ảnh 1 ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Ali Akba Salehi (ឆ្វេង) និងអគ្គនាយក IAEA លោក Rafael Mariano Grossi (ខាងស្តាំ) (រូបថត៖ AFP / VNA)

នាថ្ងៃទី ២៦ ខែសីហា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រកាសថា IAEA និងអ៊ីរ៉ង់ទទួលបានកិច្ចព្រមព្រៀងស្ដីពីការអនុញ្ញាតឲ្យ អ្នកឃ្លាំមើលរបស់ទីភ្នាក់ងារនេះ ធ្វើកាអង្កេតនៅទីតាំងនុយក្លេអ៊ែរចំនួន ២ កន្លែងរបស់ទីក្រុងតេអេរ៉ង់។

ក្នុងសេចក្តីថ្លែងការណ៍រួមរវាងអគ្គនាយក IAEA លោក Rafael Mariano Grossi និងប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Ali Akbar Salehi បានឲ្យដឹងថា អ៊ីរ៉ង់ស្ម័គ្រចិត្តអនុញ្ញាតឲ្យ IAEA ធ្វើកាអង្កេតនៅ ទីតាំងនុយក្លេអ៊ែរចំនួន ២ កន្លែងតាមសំណើររបស់ IAEA។ 

ភាគីទាំងពីរក៏បានឯកភាពគ្នាលើពេលវេលាធ្វើការអង្កេត និងអនុវត្តន៍សកម្មភាពផ្ទៀងផ្ទាត់។ កិច្ចព្រមព្រៀងនេះត្រូវបាននាំចេញក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់របស់ អគ្គនាយក IAEA លោក Rafael Mariano Grossi។

ភាគី IAEA បានបញ្ជាក់ថា ដោយផ្អែកលើការវិភាគអំពីព័ត៌មានដែលមានស្រាប់នោះ នាបច្ចុប្បន្នទីភ្នាក់ងារ នេះមិនមានសំណើរអ្វីបន្ថែមទៀត ក្រៅពីការធ្វើអង្កេតនៅទីតាំង ដែលអ៊ីរ៉ងបានលើកឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ