អ៊ីរ៉ង់ហាមប្រាមការប្រើប្រាស់ម៉ាស៊ីនផ្ញើសារ និងអាយកូមនៅលើជើងហោះហើរ
(VOVWORLD) - នៅចំពោះមុខនឹងភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង អ៊ីរ៉ង់បានសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនផ្ញើសារ និងអាយកូម នៅលើជើងហោះហើរទាំងអស់។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការផ្ទុះឧបករណ៍ទាំងនេះជាបន្តបន្ទាប់ នៅក្នុងប្រទេសលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៩ នាក់ ស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស កាលពីខែកញ្ញាកន្លងទៅ។
កាលពីដើមខែតុលានេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ (អេមីរ៉ាតអារ៉ាប់រួម) ក៏បានហាមឃាត់ការប្រើប្រាស់ ម៉ាស៊ីនផ្ញើសារ និងអាយកូម នៅលើជើងហោះហើររបស់ខ្លួនផងដែរ។
អាយកូម ដែឡត្រូវបានប្រើប្រាស់ដោយសមាជិកកងកម្លាំង Hezbollah ក្នុងទីក្រុង Beirut ប្រទេសលីបង់ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤។ រូបថតរូបភាព៖ THX/TTXVN |
មជ្ឈដ្ឋានអ្នកជំនាញបានវាយតម្លៃថា ស្ថានភាពនៅមជ្ឈិមបូព៌ានៅតែមានភាពស្មុគស្មាញ និងតានតឹងយ៉ាងខ្លាំង។ អ៊ីរ៉ង់និងអ៊ីស្រាអែលចោទប្រកាន់គ្នាទៅវិញទៅមក និងធ្វើសកម្មភាពសងសឹកដោយឥតឈប់ឈរ បណ្តាលឱ្យតំបន់ទាំងមូលបាត់បង់ស្ថិរភាព។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានផ្អាកជើងហោះហើរទៅកាន់ប្រទេសអ៊ីរ៉ង់៕