អីរ៉ង់-អ៊ីរ៉ាក់និងស៊ីរីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងIS

(VOVworld)- មន្ត្រីនានារបស់អ៊ីរ៉ង់ អ៊ីរ៉ាក់និងស៊ីរី នឹងបើកកិច្ចប្រជុំនៅរដ្ឋធានី
Baghdad របស់អ៊ីរ៉ាក់ នាសប្តាហ៍ខាងមុខ សំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុង
ការប្រយុទ្ធប្រឆាំងអង្គការភេរវកម្មរដ្ឋអ៊ីស្លាម(IS)ស្វ័យប្រកាស។ លោក Ali Akbar
Velayati ទីប្រឹក្សាទទួលបន្ទុកបណ្តាបញ្ហាកិច្ចការបទេសរបស់មេដឹកនាំ ស្មារតី
កំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានអះអាងថា នឹងមានការអភិវឌ្ឍន៍ សំខាន់
និងមានចរិតលក្ខណៈប្រវត្តិសាស្រ្តរវាងអ៊ីរ៉ង់ជាមួយអ៊ីរ៉ាក់និងស៊ីរី។ រីឯភាគី ស៊ីរី
វិញ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃស៊ីរី លោក Mohammad al-Chaar បានឲ្យដឹង ថាសន្និ
សីទនាពេលខាងមុខនឹងពិភាគ្សាលើបណ្តាយន្តការសម្របសម្រួល និង សហ
ប្រតិបត្តិការយុទ្ធិសាស្រ្តរវាងប្រទេសទាំងបី សំដៅប្រឆាំងភេរវកម្ម។ សន្និសីទនា
សប្តាហ៍ខាងមុខ នឹងបានចុះហត្ថលេខាលើធិធីសាររួមរវាងប្រទេស ទាំងបីផង
ដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ