អ៊ីរ៉ង់អះអាងថាអាមេរិកគ្មានសិទ្ធិព្យាពេលសម្រាប់បទបញ្ជាការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិឡើយ
(VOVWORLD) - ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ លោក Majid Takht Ravanchi បានប្រកាសថាការដែលអាមេរិកអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខធ្វើការពន្យាពេលសម្រាប់បទបញ្ជាហាមឃាត់អាវុធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់ គឺមិនសមហេតុសមផលនឹងច្បាប់អន្តរជាតិនោះឡើយ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ លោក Majid Takht-Ravanchi (រូបថត៖ Tehran Times/TTXVN) |
លោកឯកអគ្គរដ្ឋទូត Takht-Ravanchi បានលើកច្បាស់ថា អ. ស. ប មានកំហុសនៅក្នុងពេលដែលជឿជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែមានសិទ្ធិក្នុងការស្តារ វិធានការដាក់ទណ្ឌកម្មឡើងវិញសំដៅលើទីក្រុងតេអេរ៉ង់តាមសេចក្តីសម្រេចចិត្តលេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
យោងតាម សេចក្តីសម្រេចចិត្តលេខ ២២៣១ បានឲ្យដឹងថាបទបញ្ជាហាមឃាត់អាវុធប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវបានដកចេញនៅខែតុលាឆ្នាំ ២០២០ ។ ប៉ុន្តែសហរដ្ឋអាមេរិកបានឲ្យដឹងថាប្រទេសនេះកំពុងពិចារណាលើលទ្ធភាពទាំងអស់ដើម្បីស្តារបទបញ្ជាហាមឃាត់ដូចពោលខាងលើនេះរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលតាមនោះហាមឃាត់ការលក់អាវុធធម្មតាទៅឲ្យអ៊ីរ៉ង់ផងដែរ៕