(VOVWORLD) -តាមផែនការ គម្រោងការណ៍មូលដ្ឋានយោធាជាលើកដំបូងរបស់ណាតូនឹងត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០១៨។
មូលដ្ឋានអាកាស Kucova អាល់បានី។ (រូបថត: Vietnamplus) |
នាថ្ងៃទី ៤ សីហា នាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama បានប្រកាសថា ប្រទេសខ្លួននឹងមានមូលដ្ឋានកងទ័ពអាកាសជាលើកដំបូងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ។ តាមផែនការ គម្រោងការណ៍នេះនឹងត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០១៨។
តាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា អាត្លង់ទិចខាងជើងដែលថា មូលដ្ឋានកងទ័ពជើងអាកាស Kucova នៅ អាល់បានី នឹងត្រូវបានធ្វើទំនើបកម្មដើម្បីក្លាយជាមូលដ្ឋានកងទ័ពអាកាសរបស់ណាតូ ហើយនាបច្ចុប្បន្ន ដំណើរការនេះកំពុង ស្ថិតនៅដំណាក់កាលដំបូង។ តាមផែនការ សំណង់វិនិយោគនេះ នឹងចំណាយទឹកប្រាក់ជាង ៥០ លានអឺរ៉ូផងដែរ៕