អាល្លឺម៉ង់ប្រឆាំងការផ្អាក់ទំនាក់ទំនងសហប្រតិបត្តិការ NATO - រុស្ស៊ី
|
អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel |
(VOV)_ឆ្លើយមជ្ឈដ្ឋានសារព័ត៍មាន នៅទីក្រុង Berlin បន្ទាប់ពីជំនួបប្រាស្រ័យ
ជាមួយអគ្គលេខាធិការ NATO លោក Jens Stoltenberg អធិកាបតីអាល្លឺម៉ង់ លោកស្រី
Angela Merkel បានចាត់ទុកថា៖ មិនគប្បីបង្កកឯកសារសហប្រតិបត្តិការរវាងរុស្ស៊ី និង NATO ឡើយ ។ ទន្ទឹមនឹងនោះ លោកស្រី Angela Merkel បានសម្ដែងនូវការ
គាំទ្រ រាល់ប្រទេសជាសមាជិក NATO គោរពរាល់កាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងមូល
ដ្ឋាន ស្ដីពីទំនាក់ទំនង សហប្រតិបត្តិការ និងសន្តិសុខ NATO-រុស្ស៊ីដែលបានចុះហត្ថ
លេខានៅទីក្រុងបារ៉ីស (បារាំង) នាឆ្នាំ ១៩៩៧។ ក៏នៅក្នុងសន្និសីទកាសែតនេះ អគ្គ
លេខា NATO លោក Jens Stoltenberg បានប្រកាសថា៖ NATO ត្រៀមខ្លួនជាស្រេច
ពិនិត្យមើលសំណូមពរចូលរួមប្លុកនេះរបស់អ៊ុយក្រែនដែរ៕