អាល្លឺម៉ង់អំពាវនាវអឺរ៉ុបក្សាគោលការណ៍ក្នុងវិបត្តិបំណុលរបស់ក្រិក
|
អាល្លឺម៉ង់អំពាវនាវអឺរ៉ុបក្សាគោលការណ៍ក្នុងវិបត្តិបំណុលរបស់ក្រិក (RT) |
Vovworld-អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី២៩មិថុនាបាន
សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈវិបត្តិក្រិក ទ្វីបអឺរ៉ុបត្រូវមានស្មារតីព្រមព្រៀងប៉ុន្តែត្រូវ
ធានាគោរពគោលការណ៍សារវន្ត។ ថ្លែងមតិមុននឹងកិច្ចប្រជុំបន្ទាន់ស្ដីពីស្ថានភាពនៅ
ក្រិកជាមួយមន្ត្រីរដ្ឋាភិបាល អធិការបតី Merkel បានចាត់ទុកថា ក្នុងស្ថានភាពបច្ចុប្បន្ន
ប្រសិនបើមិនអាចព្រមព្រៀងនោះ ទ្វីបអឺរ៉ុបនឹងចុះចាញ់។ប៉ុន្តែលោកស្រីបានផ្តោត
សំខាន់ទៅលើគោលការណ៍របស់សហភាព និងអះអាងថា ប្រសិនបមិនធ្វើដូច្នេះនឹង
មានឥទ្ធិពលទៅលើរូបភាពរបស់ EU លើពិភពលោកនិងខូចខាតដល់ចរិតលក្ខណៈ
ឯកភាពរបស់ EU។ អធិការបតីអាល្លឺម៉ង់បានសង្កត់ធ្ងន់ការពារគោលការណ៍សារវន្តគឺ
សំដៅធានាទ្វីបអឺរ៉ុបអាចផុតពីវិបត្តិដ៏រឹងមាំ៕