អវកាសយានិកស្ត្រីដើមកំណើតវៀតណាមដំបូងគេហៀបនឹងហោះទៅកាន់ទីអវកាស - ឱកាសដើម្បីផ្សព្វផ្សាយរូបភាពនារីវៀតណាម
(VOVWORLD) - កាលពីថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ឯកអគ្គរដ្ឋទូត និងជាប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Hoang Giang បានទទួលជួបលោកស្រី Amanda Nguyen ដែលជាស្ត្រីដើមកំណើត វៀតណាមដំបូងគេដែលហៀបនឹងហោះហើរទៅកាន់ទីអវកាសនៅលើយានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលគ្រោងនឹងប្រព្រឹត្តទៅនាពាក់កណ្តាល ឆ្នាំ ២០២៥។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang និងអវកាសយានិក Amanda Nguyen។
(រូបថត៖ VOV) |
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអបអរសាទរចំពោះលោកស្រី Amanda Nguyen ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការហោះហើរ ដោយសង្កត់ ធ្ងន់ថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការបញ្ជាក់តម្លៃ សមត្ថភាព និងផ្សព្វផ្សាយរូប ភាពនារីវៀតណាម។ វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលច្រើនឆ្នាំ មករបស់លោកស្រី Amanda Nguyen ក្នុងការតស៊ូដើម្បីសិទ្ធិស្ត្រី និងការពារជនរង គ្រោះដោយការរំលោភបំពានផ្លូវភេទនោះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា រដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់សម ភាពយេនឌ័រ ផ្តល់អាទិភាពនិងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់នារី លើក កម្ពស់តួនាទីរបស់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចូលរួមយ៉ាង សកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងវិស័យនេះ។
រីឯខ្លួនវិញ លោកស្រី Amanda Nguyen បានសម្ដែងនូវមោទនភាពចំពោះដើម កំណើតវៀតណាមរបស់ខ្លួន និងកិត្តិយសដោយក្លាយជាស្ត្រីដើមកំណើតវៀតណាម ដំបូងគេដែលបានធ្វើដំណើរទៅកាន់ទីអវកាស។ លោកស្រីសង្ឃឹមថាការហោះហើរទៅ កាន់ទីអវកាសនាពេលខាងមុខនឹងក្លាយជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាពនារីវៀតណាម តភ្ជាប់សហគមន៍ ជំរុញកិច្ចសហប្រតិបត្តិការដើម្បីធានាសិទ្ធិស្មើគ្នា ប្រយុទ្ធ ប្រឆាំងនឹងអំពើហិង្សា និងការរំលោភបំពានលើស្ត្រី។
លោកស្រី Amanda Nguyen (កើតក្នុងឆ្នាំ ១៩៩១ នៅសហរដ្ឋអាមេរិក) គឺជាស្ត្រីដើមកំណើតវៀតណាមដំបូងគេដែលបានហោះហើរទៅកាន់ទីអវកាសក្រោមគម្រោង Space for Humanity (អវកាសសម្រាប់មនុស្សជាតិ) ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរដូវក្តៅឆ្នាំ ២០២៥។ នាងក៏ជាសកម្មជនដ៏សកម្មម្នាក់ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការរើសអើង និងការរំលោភបំពានផ្លូវភេទនៅអាមេរិក។ នាងត្រូវបានជ្រើសតាំងសម្រាប់រង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០១៩ ហើយត្រូវបានទស្សនាវដ្តី Time លើកតម្កើងក្នុងបញ្ជីស្ត្រីនៃឆ្នាំ២០២២; ទទួលបានពានរង្វាន់ Heinz ប្រចាំឆ្នាំលើកទី ២៤ សម្រាប់គោលនយោបាយសាធារណៈ ពានរង្វាន់ Nelson Mandela Changemaker, Time 100 Next, Forbes 30 Under 30 និងត្រូវបានទស្សនាវដ្ដី Foreign Policy ទទួលស្គាល់ថា ជាមនោគមវិទូម្នាក់ក្នុងចំណោមមនោគមវិទូសកលឈានមុខគេទាំង១០០នាក់។