អាវុធគីមីរបស់ស៊ីរីអាចត្រូវបានបំផ្លាញចោលនៅឯបរទេស
|
អាវុធគីមីរបស់ស៊ីរីអាចត្រូវបានបំផ្លាញចោលនៅឯបរទេស
(រូបថតៈ AFP/TTXVN) |
(VOVworld)-អាវុធគីមីរបស់ស៊ីរីអាចត្រូវបានបំផ្លាញចោលនៅឯបរទេស។ នេះ ជាមតិរបស់អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Riabkov បន្ទាប់ពីកិច្ចប្រជុំ១ជាថ្មីៗនេះនៅរដ្ឋធានីម៉ូស្កូ រុស្ស៊ី ជាមួយលោកស្រី Sigrid Kaag ប្រធាន ក្រុមអធិការរួមនៃអង្គការហាមឃាត់អាវុធគីមី (OPCW)និងអ.ស.ប។ រីឯខ្លួន វិញ
លោកស្រី Sigrid Kaag ចាត់ទុកថា សព្វថ្ងៃ បណ្តាការចរចារកំពុងបាន ដំណើការ
រវាងតំណាងរបស់រុស្ស៊ី អាមេរិក និងរដ្ឋអំណាចស៊ីរី សំដៅសុក្រិដ្ឋ ផែនការលំអិត១ សម្រាប់ការបំផ្លាញចោលអាវុធគីមី។ តាមកាសែត Kommersant របស់រុស្ស៊ីថា អាវុធគីមីរបស់ស៊ីរីអាចត្រូវដឹកជញ្ជូនទៅកាន់ Albani។ រុស្ស៊ីនឹងផ្គត់ផ្គង់មធ្យោបាយ
ដឹកជញ្ចូនពីស៊ីរីទៅបរទេស និងជួយឧបត្ថម្ភប្រាក់ ចំនួន២លានដុល្លារសម្រាប់
សកម្មភាពនេះ៕