អូស្តា្រលី ជប៉ុននិងអាមេរិកជម្រុញអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វ្រីក

(VOVWORLD) - អូស្ត្រាលីនិងជប៉ុនទើបបានសហការជាមួយអាមេរិកក្នុងការជម្រុញវិនិយោគលើ គម្រោងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វ្រីក។
អូស្តា្រលី ជប៉ុននិងអាមេរិកជម្រុញអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វ្រីក - ảnh 1អូស្តា្រលី ជប៉ុននិងអាមេរិកជម្រុញអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វ្រីក 

នាថ្ងៃទី៣១ ខែកក្កដា ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី សមាគមវិនិយោគ ឯកជនបរទេសរបស់អាមេរិករួមទាំងធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានចេញ សេចក្តីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់ថាប្រទេសទាំង៣ទើបបានបង្កើតទំនាក់ទំនង ភាពជាដៃគូត្រីភាគីសំដៅរៃអង្គាសវិនិយោគទុនសំរាប់គម្រោងនានាឆ្ពោះទៅជម្រុញ   កំណើនសេដ្ឋកិច្ច បើកឱកាសច្រើនថែមទៀត ក៏ដូចជាលើកទឹកចិត្តតំបន់មហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វីកមួយប្រកបដោយសេរីភាព បើកទូលាយ លើគ្រប់ជ្រុងជ្រោយ និង វិបុលភាព។ មុននោះ នាថ្ងៃទី ៣០ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថា ប្រទេសនេះនឹងចំណាយប្រាក់ចំនួន ១១៣ លានដុលារ អាមេរិក ដើម្បីអភិវឌ្ឍន៍លើវិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា ថាមពល និង ពង្រីកប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធថ្មីនៅទ្វីបអាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ