អូស្ត្រាលីព្រមានអំពីគ្រោះថ្នាក់នៃភាពតានតឹងផ្នែកពាណិជ្ជកម្មសកល

(VOVWORLD) -របៀបវារៈអំពីការបើកទូលាយទីផ្សាររបស់អូស្រ្តាលីដែលផ្តោតលើការប្រឆាំងលទ្ធិការពារនិយមពាណិជ្ជកម្ម បើកទូលាយទីផ្សារដើម្បីបង្កើតឱកាសថ្មីសំដៅជំរុញកំណើនសេដ្ឋកិច្ច។
អូស្ត្រាលីព្រមានអំពីគ្រោះថ្នាក់នៃភាពតានតឹងផ្នែកពាណិជ្ជកម្មសកល - ảnh 1(TTXVN/Vietnam+) 

រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគអូស្ត្រាលីលោក Steven Ciobo បានព្រមានអំពីគ្រោះថ្នាក់នៃភាពតានតឹងផ្នែកពាណិជ្ជកម្មសកល ក្នុងកាលៈទេសៈវិស័យពាណិជ្ជកម្មនៃប្រទេសខ្លួនទទួលបានឯតគ្គកម្មថ្មី។ នាថ្ងៃទី ៩ កក្កដា រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលីលោក Steven Ciobo បានបញ្ជាក់ថា៖ នាឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មរបស់អូស្រ្តាលីទទួលបានកម្រិតធំបំផុត និងព្រមានថាភាគីទាំងអស់សុទ្ធសឹងចាញ់ទាំងអស់គ្នា ខណៈដំឡើងរបងពាណិជ្ជកម្ម។ លោក Steven Ciobo បានគូសបញ្ជាក់ថា៖ របៀបវារៈអំពីការបើកទូលាយទីផ្សាររបស់អូស្រ្តាលីដែលផ្តោតលើការប្រឆាំងលទ្ធិការពារនិយមពាណិជ្ជកម្ម បើកទូលាយទីផ្សារដើម្បីបង្កើតឱកាសថ្មីសំដៅជំរុញកំណើនសេដ្ឋកិច្ច។

នាបច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលីជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង 16 ភាគរយ ពោលគឺស្មើនឹង 183,4 ពាន់លានដុល្លារអូស្រ្តាលី (136,4 ពាន់លានដុល្លារអាមេរិក) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ