អាស៊ាន ២០២០៖ កងទ័ពជើងអាកាសនៃបណ្តាប្រទេសសមាជិកអាស៊ានមានភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម

(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី Vu Van Kha បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ វត្តមានរបស់មេបញ្ជាការកងទ័ពជើងអាកាស និងអង្គប្រជុំតំណាងឲ្យកងទ័ពជើងអាកាសអាស៊ាននៅឯកិច្ចប្រជុំ AACC-17 លើកនេះ បានបញ្ជាក់ពីការគាំទ្រនិងការជឿទុកចិត្តរបស់កងទ័ពជើងអាកាសនៃបណ្តាប្រទេសសមាជិកអាស៊ានចំពោះកងកំលាំងការពារដែនអាកាស វៀតណាម
អាស៊ាន ២០២០៖ កងទ័ពជើងអាកាសនៃបណ្តាប្រទេសសមាជិកអាស៊ានមានភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ VNA)

កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងអាកាសអាស៊ានលើកទី ១៧ (AACC-17) ក្រោមប្រធានបទ“ កងទ័ពជើងអាកាសនៃបណ្តាប្រទេសសមាជិកអាស៊ានមានភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម» ត្រូវបានធ្វើឡើងនាថ្ងៃទី ២២ ខែតុលាតាមរយៈប្រព័ន្ធអនឡាញ។  លោកឧត្តមសេនីយ៍ត្រី Vu Van Kha មេបញ្ជាការស្តីទីនៃកងទ័ពជើងអាកាសការពារដែនអាកាសវៀតណាម បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី Vu Van Kha បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ វត្តមានរបស់មេបញ្ជាការកងទ័ពជើងអាកាស និងអង្គប្រជុំតំណាងឲ្យកងទ័ពជើងអាកាសអាស៊ាននៅឯកិច្ចប្រជុំ AACC-17 លើកនេះ បានបញ្ជាក់ពីការគាំទ្រនិងការជឿទុកចិត្តរបស់កងទ័ពជើងអាកាសនៃបណ្តាប្រទេសសមាជិកអាស៊ានចំពោះកងទ័ពជើងអាកាសការពារដែនអាកាសវៀតណាម ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ព្រមទាំងបានអះអាងយ៉ាងមុតមាំនូវចំណងសាមគ្គីភាព និងការរួបរួមរបស់កងកម្លាំងទ័ពអាកាសនៃបណ្តាប្រទេស សមាជិកអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ